វិធីធ្វើពងទាប្រៃ

ពងទាប្រៃ   
 លោកអ្នកមួយចំនួនប្រាកដជាចេះរួចមកហើយពីការធ្វើពងទាប្រៃ តពីម្តាយ ឬ បងប្អូន កាលពីជំនាន់គេធ្វើលក់រុំទៅដោយធ្យូងប្រៃ ដើម្បីទុកលក់បានយូរ តែពេលបច្ចុប្បន្ន លោកអ្នកគ្រាន់ តែដាក់វាទ្រាំក្នុងកែវហាលថ្ងៃចោល ដល់ថ្ងៃកំនត់ក៏អាចយកមកញុំាបានហើយ ។


 ពងក្រហមរបស់ ពងទាប្រៃ 
ត្រាំពងទាប្រៃ


* គ្រឿងផ្សំរួមមាន :
- ពងទាឆៅសាបល្អចំនួន ៥០គ្រាប់
- អំបិល កន្លះគីឡូ
- បើមានជាក្រឡជ័រដាក់ក្នុងក្រឡជ័រ ឬ បើមានកែវ ដាក់កែវ


* វិធីធ្វើ : 
- ដាំទឹកអំបិល រួចទុកអោយត្រជាក់ ( រង្វាល់ទៅតាមបរិមាណ ១លិចស៊ុត ) - លាងពងទាអោយស្អាតរួចរៀបដាក់
ក្នុងក្រឡអោយពេញ ហើយចាក់ទឹកអំបិលចូល យកឈឺខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល។
- រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ (យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ
នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសារ។
+ បញ្ជាក់ : បើមានពង១ប្រេះ ឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេសត្រូវយក ពងនោះចេញ។
* មានវិធីធ្វើមួយរបៀបទៀត :  
ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល ហើយចាក់លើស៊ុតដែលបានរៀបក្នុងក្រឡអោយលិច ហើយព្រឹកឡើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក ហើយយកមករក្សាទុកកន្លែងមានសុវតិ្ថភាព
 

* ក៏មានវិធីធ្វើមួយបែបទៀតរហ័សឆាប់បានញុំា :
ស៊ុត ១០គ្រាប់ អំបិល ២៤០g ត្រាំរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ (យ៉ាងយូរ) នឹង បានទទួលទាន (តែវិធីនេះប្រៃផ្នែកសខ្លាំង)

* ជាទម្លាប់ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។
Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.