វិធីធ្វើត្រីខញុំាជាមួយបបរស

បបរសត្រីខ អាចចាប់ទុកថាជាអាហារពេលព្រឹកដ៏ពិសេសមួយដែលរបស់ប្រជាជនខ្មែរយើង ។
* របៀបធ្វើបបរសត្រីខ 




- គ្រឿងផ្សំរួមមាន :
- ត្រីរាល ឬត្រីលិញ ២គីឡូ

- ម្នាស់ តូច១ ឬចុងអំពៅ
- ប៉េងប៉ោះ ៥ផ្លែ
- ស្ករត្នោត ៣ស្លាបព្រាបាយ
- អំបិល ២ស្លាបព្រាបាយ


- ម្រេច ១ស្លាបព្រាកាហ្វេ
- ទឹកត្រី២ស្លាបព្រាបាយ
- ទឹកសុីអុីវ ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ជាំ
- បន្លែសំរាប់ផ្ទាប់ ( ត្រកួន ត្រយូងចេក សណ្ដែកបណ្ដុះ ឆៃប៉ូវ ) 


- វិធីធ្វើ :
  - យកត្រីធ្វើអោយស្អាត លាងទឹកចេញជា១អំបិលតិច រួចអង្កន់វា បើត្រីតូចពេកមិនបាច់អង្កន់ទេ ទុកអោយស្រុះទឹក ទើបយកទៅប្រលាក់អំបិល ២ស្លាបព្រាបាយ ទុកអោយរឺងសាច់១ម៉ោង
- ចិតសំបកម្នាស់ រួចពុះវា ជាបន្ទះ រៀបទ្រាប់បាតឆ្នាំង ទើបតំរៀបត្រី ជាជួរ 



- យកខ្ទះ ដាក់ប្រេងឆាបន្តិច ដាក់ខ្ទឹមសចិញ្រ្ជាំឆាអោយឈ្ងុយ ទើបដាក់ស្ករបំពងអោយប្រែពណ៌ឈ្ងុយ ដាក់ម្រេចមុនគេ ទើបដាក់ទឹកត្រី ទឹកសុីអុីវឆាអោយចូលជាតិ ទើបចាក់ចូលឆ្នាំងត្រីដែលយើងបានតំរៀប ចិត្តប៉េងប៉ោះ តំរៀបពីលើត្រី រួចយករំងាស់បន្តិចអោយចូលជាតិ ពុះតិចៗ ទើបថែមទឹកស្មើត្រី រំងាស់ប្រើភ្លើងតិចៗ ហើយថែមទឹកបន្តិចម្ដងៗ រំងាស់ចោល៥ទៅ៦ម៉ោង ហើយឱស្សាហ៌ថែមទឹកអោយស្មើរត្រីរហូត
ពេលត្រីផុយឆ្អឹង ភ្លក់មើលថែមថយម្ដងទៀត អោយមានរសជាតិ ប្រៃផ្អែមមុតតិច ។ត្រីខ ខអោយច្រើនទុកញាំយូរថ្ងៃ ពេលវាងំកាន់តែឆ្ងាញ់
ពេលរៀបញាំរៀបដាក់បន្លែ ជុំវិញត្រីខ 


  អង្ករដាំបបរគួរជ្រើសយកអង្ករស្រូវថ្មី ពេលដាំបន្ថែមស្លឹកតយ អោយមានក្លិនប្រហើរ ។



Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.