ឆៃយ៉សាច់ក្ដាមបំពង ភាគច្រើនត្រូវបានបម្រើនៅតាមម្ហូបតុការ
ជាអាហារ ពិសេសម្យ៉ាងក្នុងចំណោមគ្រឿងក្លែម ឆៃយ៉សាច់ក្ដាម
ក្លាយជាអាហារពេញនិយមសម្រាប់យុវវ័យដោយសាររសជាតិ
វាឆ្ងាញ់ ។
រសជាតិឆៃយ៉សាច់ក្ដាមបំពងពិតជាមិនឲ្យមិត្តយុវវ័យខកបំណងឡើយ
គឺឆ្ងាញ់ជាប់មាត់តែម្ដង
ដោយសារ សំបកឆៃយ៉ទន់ល្មើយ
ពិសេសពេលទំពាភ្លាម ទឹកម៉ាញ៉ាណេពណ៌ស មានរសជាតិជូរអែម
ច្រាលចេញមកក្រៅ ប៉ះជាមួយអណ្ដាតរបស់អ្នក និងសាច់ក្ដាម
លាយជាមួយសរសៃការ៉ុតធ្វើឲ្យ
ធ្មេញរបស់អ្នកទំពាយករសជាតិមិនចេះជិនណាយឡើយ។
ក្នុងឆៃយ៉ក្ដាមមួយដើម មានបង្កប់ ដំឡូងបារាំង ការ៉ុត សាច់ក្ដាម
ទឹកម៉ាញ៉ាណេ ខ្ចប់ដោយសំបកឆៃយ៉
បន្ថែមសោភ័ណភាពរោយពីលើដោយកម្ទេចនំប៉័ងល្អិតៗ
ហើយទើបយកទៅបំពងរហូតដល់ឡើងក្រហមហើយស្រួយសំបកខាងក្រៅ
ដើម្បីឲ្យទឹកម៉ាញ៉ាណេ ជ្រាបសព្វឆៃយ៉ ។
ម្ចាស់តូប០០៩ ដែលមានលក់ឆៃយ៉សាច់ក្ដាមបំពង បានឲ្យដឹងថា
តូបរបស់គាត់អាចលក់ឆៃយ៉ នេះ បានរហូតដល់៣០០ដើមក្នុងមួយថ្ងៃ
ជាង៣ឆ្នាំកន្លងមកនេះ ព្រោះឆៃយ៉សាច់ក្ដាមបំពង
គឺជាផលិតផលច្នៃប្រឌិតឡើង ដោយគ្រួសាររបស់បងស្រីផ្ទាល
ដូច្នេះក្រៅពីតូប របស់បងស្រី គឺ មិនអាចរកញ៉ាំបានឡើយ។
No comments:
Post a Comment