អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
គ្រឿងផ្សំរួមមាន :
- ត្រីរ៉ស់ ( ធ្វើអោយស្អាត យកស្រកាចេញ )
- គ្រឿងបុកសម្រាប់ស្លរ ( ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត ) បុកបញ្ចូលគ្នាអោយម៉ត់ល្អ
- ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
- ប្រហុក
- សណ្ដែកដីលីងបុកអោយល្អិត
- បន្លែអន្លក់អន្លៃខ្ចីៗ តាមចំណូលចិត្ត
- នំបញ្ចុក
វិធីធ្វើ :
១ - ដាក់ដាំទឹកអោយពុះ រួចច្រុំប្រហុកអោយម៉ត់ក្នុងទឹកពុះ យកត្រីទៅស្ងោរក្នុងទឹកសម្លរ ក្រោយមកបង់ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់ត្រីអោយឆ្អិនរួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយមានឆ្អឹង។
២ - យកត្រីដែលបេះរួច មកបុកជាមួយគ្រឿង ដាក់ អំបិល ស្ករស ប៊ីចេង បន្តិចៗដើម្បីអោយមានជាតិក្នុងសាច់ត្រី បុករួចទុកមួយអន្លើរ
៣ - យកទឹកដែលស្ងោរជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះ បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿងចាក់ចូលក្រោយមក ដាក់ ខ្ទិះដូង ( ដើម ) ចូល រួចកូរអោយសព្វ ហើយទុកអោយពុះម្ដងទៀត
ភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះ និង ឆ្អិនចូលជាតិគ្នាហើយ រួចដាក់សណ្ដែកដីលីងចូលរួចជាការស្រេច ៕
ពេលញាំុ ដាក់បន្លែអន្លក់អន្លៃខ្ចីៗ រួចចាប់នំបញ្ចុក ស្រូបសម្លប្រហើរពីលើ និង ម្ទេសហិលៗ ឆ្ងាញ់..!
No comments:
Post a Comment