* បៀបធ្វើសាច់គោអាំងទឹកប្រហុក :
- គ្រឿងផ្សំ :
- សាច់គោជាប់ខ្លាញ់ ៥០០ ក្រាម ហាន់ជាបន្ទះៗល្មម
- ប្រហុក ១ស្លាបព្រាបាយកន្លះ ( ចិញ្ច្រាំឱ្យម៉ដ្ឋ )
- ខ្ទឹមក្រហម ៣មើមចិតតូចៗ
- ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ២សន្លឹកហាន់តូចៗ
- រំដេង ១ស្លាបព្រាបាយចិតឲ្យតូចៗ
- ទឹកឆ្អិន កន្លះចានចង្កឹះ
- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
- ជីស្លឹកវែង ឬជីរណា ត្រប់ស្រួយ ត្រយូងចេក
- គល់ស្លឹកគ្រៃ ៥ស្លាបព្រាបាយ ( ឬតាមចំណូលចិត្ត )ហាន់ហើយ
- ខ្ទឹមស ៥កំពឹស
- ផ្លែម្ទេសទុំ ៣ផ្លែ ឬច្រើនតាមចំណូលចិត្តចិត្តតូចៗ
- ខ្ទឹមស និង ម្ទេសបុកជាមួយគ្នាឲ្យម៉ត់
- វិធីធ្វើ :
- វិធីធ្វើទឹកប្រហុក
លោកអ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត ( ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ )
ទឹកប្រហុក |
- យកសាច់គោដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ
( អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ )
- បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកកប្រហុកជាការស្រេច ៕
សាច់គោអាំងទឹកប្រហុក |
No comments:
Post a Comment