វិធីធ្វើនំ អំបែង

លោកអ្នកពិតប្រាកដជាមិនសូវជាស្គាល់ឈ្មោះនំមួយនេះទេត្រូវអត់ ?
ប្រវត្តិនំអំបែង
  ខ្មែរយើងមានប្រពៃណីធ្វើនំ ដោយយកអង្ករ និង ខ្ទិះដូង ជាគោល ដូចជា នំគ្រក់ នំអំបែង នំអាកោ
នំអន្សម នំគម នំចាំង នំបត់ នំចេកបុក ជាដើម។
នៅក្នុងនោះ នំអំបែង ជានំដែលមានប្រជាប្រិយភាពល្បីល្បាញ ក្នុងសង្គមខ្មែរ មិនចាញ់
នំគ្រក់ឡើយ ឯរបៀបផ្សំម្ស៉ៅសម្រាប់ធ្វើនំអំបែង គឺដូចគ្នា និង ធ្វើនំគ្រក់សុទ្ធសាធតែម្តង គ្រាន់តែគេចាក់នំ និង ខ្ទះ ជាបន្ទះធំៗ មិនចាក់ក្នុងរន្ធអំបែងតួចៗ ដូចជានំគ្រក់ ហើយ គេច្រើនធ្វើរបៀបនេះ នៅពេលណា គេរកអំបែងសម្រាប់ចាក់នំគ្រក់មិនបាន  អ្នកស្គាល់នំគ្រក់ រមែងស្គាល់នំអំបែង។
ឥលូវនេះលោកអ្នកអាចសាកល្បងធ្វើតាមរបៀបខាងក្រោម  

របៀបធ្វើនំអំបែង ( វិធីធ្វើម្ស៉ៅមានពីរប្រភេទ នំអំបែងផ្អែម និង នំអំបែងប្រៃ )


* វិធីធ្វើម្ស៉ៅសម្រាប់នំអំបែងផ្អែម 

  - កិនម្ស៉ៅអង្ករខ្សាយ១កំប៉ុង លាយជាមួយខ្ទិះដូង១កំប៉ុង
  - កាកដូងកន្លះកំប៉ុង
  - អង្ករដំណើប ១ក្តាប់ ឬ បាយកក ១វែកធំ
  - ស្ករ៣ស្លាបព្រាបាយ
   - អំបិលកន្លះស្លាបព្រាកាហ្វេ
   - ស្លឹកខ្ទឹមហាន់១ក្តាប់ លាយជាមួយទឹក





* វិធីធ្វើម្ស៉ៅសម្រាប់នំអំបែងប្រៃ

   - កិន
ម្ស៉ៅអង្ករខ្សាយ១កំប៉ុង 
   - ពងមាន់ ៣គ្រាប់
    - ខ្ទិះដូង ១កំប៉ុង 
    - ទឹក ២កំប៉ុង 
    - អំបិល កន្លះស្លាបព្រាកាហ្វេ 
    - ស្លឹកខ្ទឹម ១ក្តាប់ ( ជួនគេដាក់រមៀតកិនជាមួយម្ស៉ៅ ដើម្បីអោយមានចេញពណ៌លឿង នៅពេលចាក់ ជួនកាល គេមិនដាក់ដែរ គឺទៅតាមចំណូលចិត្តរបស់ អ្នកបរិភោគ​ ម៉្យាងទៀត នៅពេលគេចាក់ គេច្រើនដាក់ស្នូល ជាសាច់ជ្រូកចិញ្រ្ចាំលីងសម្ងួត ជាសណ្តែកបាយចំហុយ ជាសាច់បង្គាលីង លាយនឹងសរសៃដូងលីង ឬ សណ្តែកបណ្តុះ )

* បន្លែផ្សំរួមមាន : 
 
  - សាលាដ 

  - ត្រសក់ 
  - ជីរគ្រប់មុខ 
  - ស្លឹកជីរភ្លូ 
  - ត្រួយកន្ទួត 
  - ត្រួយម្កាក់ 
  - ផ្កាកំប៉ោក

* ទឹកត្រីជូមរអែម : បើចង់ឆ្ងាញ់ សូមចំអិនខ្ទិះដើម លាយ និង ស្លឹកខ្ទឹម ហើយច្រូចចូលក្នុងទឹកត្រី មុនជ្រលក់នំទទួលទាន។
Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts