វិធីធ្វើផ្លែស្រកានាគជាទឹកក្រឡុក

ផ្លែស្រកានាគមានពីរប្រភេទដែលមាននៅស្រុកខ្មែរ ជាពិសេសកសិករយើងច្រើនដាំនៅតាមតំបន់ ជើងភ្នំ ដូចជាជើងគូលែនជាដើម ។


របៀបធ្វើទឹកស្រកានាគក្រឡុក 


* គ្រឿងផ្សំរួមមាន :

- ផ្លែស្រកានាគ ពណ៌ក្រហម ឬ ពណ៌ស
តាមចំនូលចិត្តលោកអ្នកចង់ពិសារមួយណា
ក៏បាន ហាន់ជាចំណិតៗ ចំនួន 100ក្រាម



- ទឹកសឺរ៉ូ ពណ៌ក្រហម ( ពណ៌អីក៏បាន )   ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
- ទឹកកកដុំតូចៗ ( បើសិនមានទឹកកកឈូស កាន់តែល្អ អាចដាក់ ១ចានចង្កឹះ )


* វិធីធ្វើទឹកផ្លែស្រកានាគក្រឡុក 
មុនដំបូងត្រូវចាក់ទឹកកកចូលទៅក្នុងឧបករណ៍ក្រឡុក បន្ទាប់មកដាក់ផ្លែស្រកានាគ ទឹកសឺរ៉ូ និង ទឹកក្រូចឆ្មារបញ្ចូលគ្នាតែម្តង បើកឧបករណ៍ក្រឡុកដោយប្រើកំលាំងធម្មតាបានហើយ ព្រោះផ្លែស្រកានាគវាទន់ៗងាយបែកឆាប់ កិនទុកប្រហែល​ ២ ៣ នាទីឲ្យវាម៉ដ្ឋខាប់ជាសាច់តែមួយ
រួចរាល់ហើយលោកអ្នកអាចចាក់ដាក់ក្នុងកែវដែលរៀបចំស្អាតទុកពិសារបាន ។
ទឹកក្រឡុកស្រកានាគពណ៌ស

ទឹកក្រឡុកស្រកានាគពណ៌ក្រហម

បញ្ជាក់ ដោយសារយើងបានកិនលាយជាមួយទឹកកក ប្រសិនទុកចោលយូរ ហើយមិនបានដាក់ទូទឹកកកទៀតនោះ វានឹង បាត់បង់រសជាតិលែងឆ្ងាញ់មិនខាន ។

Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.