* របៀបធ្វើការ៉េមចេក :
– ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក
– ខ្នុរទុំ ១ដុំបេះជាសសៃ
– ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ
– សាច់មៀន ១ចាន
– សណ្តែកដីលីង ១ចាន
– ទឹកដោះគោ កន្លះកំប៉ុង
– ខ្ទិះដូង ១ចានចង្កឹះ
វិធីធ្វើ :
១. ដំបូងត្រូវយក ចេកទុំ, សាច់ខ្នុរ, សាច់ដូងកោស, សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំ។
២. យកទឹកដោះគោ និងខ្ទិះដូងដាក់ចូល។
៣.យកស្លាបព្រាមកកូរវាបញ្ចូលគ្នាឲ្យបាន
សព្វល្អ។
៤. យកវាដាក់ច្រកចូលក្នុងថង់ រួចហើយយកវាដាក់ក្លាសេឲ្យកកជាការស្រេច៕
ការ៉េមចេក |
No comments:
Post a Comment