កសិករទាំងអស់គ្នាគួរតែយល់ដឹងពីអ្វីដែលអាចជួយដល់ការផ្តល់ផលកសិកម្មរបស់បងប្អូនឲ្យកាន់
តែល្អប្រសើរ ដើម្បីទទួលបានការចំនេញច្រើននូវពេលប្រមូលផល ។
៩ ចំនុចសំខាន់ៗ :
១. កសិករគួរជ្រើសរើសយកគ្រាប់ដែលពេញល្អ យកទៅសាបហើយរើសចេញនូវគ្រាប់ដែលមាន ពណ៍ និង រូបរាងខុសធម្មតាចោល វាអាចចំណាយពេលវេលាច្រើនបន្តិច តែការបានពូជសុទ្ធល្អ អាចឲ្យកសិករទទួលបានផលច្រើន លក់ស្រូវចេញវិញក៏បានថ្លៃផងដែរ ។
២. បន្ទាប់ពីធ្វើការរើសរួចរាល់កសិករ ត្រូវយកគ្រាប់ដែលរើសហើយទៅត្រាំជាមួយទឹកដែលមាន ជាតិស្តៅ ( ទឹកត្រាំជាមួយគ្រាប់ សំបក ឬ ស្លឹកសុតៅ ) ដើម្បីជួយការពារគ្រាប់ពីសត្វល្អិតសីុបំផ្លាញ ។
៣. ត្រូវចេះរៀបចំថ្នាលសំណាបគោក ដូចរាងស្ពែ ដើម្បីជៀសវាងកុំឲ្យសំណាបលិចទឹក ដែលនាំឲ្យ វាលូតលាស់វែង ( លូតតែកំពស់តែមិនសូវរីកទទឹង ) ។
៤. កសិករយើងក៏អាចប្រើជាជីកំប៉ុស ឬ ដីមមោកព្រៃ ( ដីស្រទាប់លើក្នុងព្រៃ ) ឬ គុម្ពោគព្រៃឲ្យបាន ច្រើន ជីកំប៉ុងនាំឲ្យដីផុសហើយសើមបានល្អដែរ ជាអំណោយផល ដល់ការលូតលាស់របស់ សំណាប ។
៥. គួរសាបស្តើងជាងធម្មតា ដើម្បីឲ្យដើមសំណាបនីមួយៗដុះរីកមាឌទទឹងបានល្អ ( សំណាបនឹង ថ្លោសល្អបាន )
៦. នៅពេលសាបរួចរាល់កសិករត្រូវគ្របដីដោយប្រើស្លឹកឈើ ( ប្រើទាំងស្លឹកទាំងមែក ) ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ ។
៧. ត្រូវដកសំណាបនៅកន្លែងដែលចង្អៀតខ្លាំង ចេញខ្លះ ។
៨. ស្រោចទឹកបន្ថែម ប្រៀបដូចស្រោចកូនស្ពៃ ( ក្នុងករណីអត់មានភ្លៀងធ្លាក់ ) ពេលស្រោចទឹក គួរលាយទឹកជាមួយទឹកនោមគោ ក្នុងបរិមាណ ១/១០ បានហើយ ( ទឹកនោមដែលទុកឲ្យកាច់បានជាង ៧ថ្ងៃ ) ដើម្បីជំរុញការលូតលាស់បន្ថែម ។
៩. នៅពេលដែលកសិករធ្វើការដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសល្អជាងគេ ទៅស្ទូងបានហើយ ។
ក្នុងចំណោមបច្ចេកទេសទាំង ៩ ខាងលើនេះកសិករអាចជ្រើសរើស មួយណាមកអនុវត្តន៍ក៏បានដែរ តែការផ្តុំចូលគ្នាបានច្រើនចំណុល នាំមកនូវផលល្អជាងការអនុវត្តន៍តិចចំនុច ។
បញ្ជាក់ ទោះក្នុងករណីយ៉ាងណាក៏ដោយកសិករគួរអនុវត្តឲ្យបាននូវ ចំណុចទី១ និង ទី៩ គឺរើសតែ គ្រាប់ល្អៗទៅសាប និង សំណាបថ្លោសទៅស្ទូងដែលអាចទទួលបានផលល្អ ។
No comments:
Post a Comment