Home »
វិធីធ្វើនំ និង បង្អែម
» របៀបធ្វើនំគម
របៀបធ្វើនំគម
គ្រឿងផ្សំ ៖
- ម្សៅដំណើប
- ដូងកោស
- ល្ងលីង
- សណ្តែកដីលីង
- ស្ករត្នោត អំបិល
អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
របៀបធ្វើ ៖
១- យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូតដល់មួតសាច់ ទន់ស្អិត ដូចតាំងម៉ែស្រូវ។
២- យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
៣- យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
៤- យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយរំងាស់ អោយចេញសរសៃ ជើងអង្ក្រង។
៥- ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា ដើម្បីរំងាប់ជាតិភ្លាវ។
៦- លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
៧- យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
៨- ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។
៩- ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបឆីមិនរលាកមាត់ ៕
ដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
No comments:
Post a Comment