* គ្រឿងផ្សំរួមមាន :
- គ្រឿងបុក: ខ្ទឹមក្រហមឬខ្ទឹមបារាំង, ស្លឹកជីវ៉ាន់ស៊ុយ, ស្លឹកជីអង្កាម (ស្រស់ឬក្រៀម), ខ្ទឹមស, ខ្ញី, ម្សៅការី និងល្មៀត។ គ្រឿងទាំងនេះចិញ្ច្រាំហើយឬដាក់ទាំងដុំក៏បាន។
ត្រូវបុកវាបញ្ចូលគ្នាអោយម៉ដ្ឋ ឬអាចប្រើគ្រឿងម្សៅកញ្ចប់ដែលលាយស្រេច។
- គ្រឿងលីងដែលមិនចាំបាច់បុក: សំបកឈើឈីណាម៉ូន, ផ្កាចន្ទន៍, ស្លឹកការី, គ្រាប់ក្រវ៉ាញ, គ្រាប់គូមិន, គ្រាប់ស្ពៃហាង, ផ្កាក្លាំពូ (មិនច្បាស់ថាខ្មែរហៅយ៉ាងម៉េចទេអាចជាក្លាមបុ ក្លាំបុឬក្លាំពូ) ម្ទេសម៉ដ្ឋ និងម្ទេសក្រៀម។ សម្រាប់គ្រឿងទាំងនេះខ្ញុំមិនសូវស្គាល់ឈ្មោះពួកវាជាភាសាខ្មែរទេ។ បើរកមិនបានគ្រប់មុខ ដាក់តែមុខណាដែលស្គាល់ឬអាចរកបាន។ ខ្ញុំគិតថានៅខ្មែរប្រាប់អ្នកលក់ថាទិញគ្រឿការីឆៅដូចជាផ្កាចន្ទន៍អីហ្នឹងមួយឈុត គេមុខជារៀបចំអោយហើយ។
- តៅហ៊ូឥណ្ឌាដែលគេហៅថាប៉ានៀរ ( វាធ្វើពីទឹកដៅគោ )
* វិធីធ្វើ :
ស្ងោរទឹកដោះគោអោយពុះហើយចាក់ទឹកក្រូឆ្មាចូល (ទឹកដោះគោ១លីត្រ ក្រូចឆ្មា១ផ្លែ)។ ពេលនោះយើងឃើញធាតុរឹងអណ្តែឡើង។ បិទភ្លើងនិងចាក់ត្រងដោយក្រណាត់ស្អាតមួយយកតែធាតុរឹង។ ទុកវាអោយនៅក្តៅឧណ្ឌៗ អាចកាន់បានតែកុំអោយត្រជាក់ពេក។ ពូតទឹកចេញអោយអស់តាមដែលអាចធ្វើបាន។ ព្យាយាមរក្សារូបរាងវាជារាងបួនជ្រុងដូចតៅហ៊ូ។
រុំវានឹងក្រណាត់អោយណែន ហើយយករបស់ធ្ងន់ៗ
មកសង្កត់ពីលើ។ ទុកវាចោលបីបួនម៉ោង យើងបាន
ប៉ានៀរហើយ។ បើមិនមានប៉ានៀរទេ យើងប្រើ
តៅហ៊ូធម្មតាក៏បាន។
- អង្ករបាស្មាទី តែបើមិនមានអង្ករអីក៏បាន
តែបើបានប្រភេទបានរឹងកាន់តែ
ប្រសើរ។
- ផ្សិត។ ផ្សិតខ្មៅ, ផ្សិតសវែងៗធំៗដែល
អ្នកខ្លះហៅថាផ្សិតខ្យង, ផ្សិតឡេវអាវ ឬ
ផ្សិតផ្សេងទៀតដែល
ស្រដៀងៗនេះ។
- ប្រេងឆា ប្រេងអូលីវ ឬ ប៊ឺរ
- ម្រេច និង អំបិល
- គ្រាប់ស្វាយចន្ទី
- ខ្ទឹមបារាំងបំពង
- ស្លឹកជីវ៉ាន់ស៊ុយ ៕
No comments:
Post a Comment