របៀបធ្វើក្តាមខ្ទិះ

ក្តាមស្រែខ្មែរយើង អាចធ្វើមុខម្ហូបច្រើនណាស់ មិនថាអាំង បំពង ចៀន ស្ងោរ -ល- ថ្ងៃនេះ My Favorite Food សូមលើកយកម្ហូបមួយមុខធ្វើពីក្តាមស្រែមកបង្ហាញ ។


វិធីធ្វើធ្វើក្តាមខ្ទិះ




គ្រឿងផ្សំរួមមាន :

- ក្តាមស្រែ 7ក្បាល
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសក្រៀម
- ទឹកខ្ទិះដើម កន្លះកូនចានចង្កឹះ
- ទឹកខ្ទិះ         1ចានសំល
- ស្ករត្នោត
- ប្រេងឆា


វិធីធ្វើ :

- យកម្ទេសក្រៀមត្រាំ និង ទឹកក្តៅចោលមួយសន្ទុះ សឹុមយកមកចិញ្រ្ចាំឲ្យម៉ត់ល្អទុកមួយឡែក
- បន្ទាប់មកចាប់ផ្តើមយកក្តាមស្រែលាងទឹក បេះលាងឲ្យស្អាតល្អ
- យកខ្ទឹមក្រហម និង ខ្ទឹមសមកហាន់ស្តើងៗ
- ចាក់ប្រេងឆាចូលខ្ទះ ដាក់ខ្ទឹមស ខ្ទឹមក្រហមលីងជាមួយគ្នា លីងរហូតខ្ទឹមស និង ខ្ទឹមក្រហមទន់
- រួចដាក់ម្ទេសដែលបានចិញ្ច្រាំចូលខ្ទះលីងរំងាស់ជាមួយគ្នា ចោលមួយសន្ទុះ
- ទើបដួសស្ករត្នោតចូល រួចបន្តលីងបញ្ជូលគ្នា


- ចាក់ទឹកខ្ទះ 1ចានសំលនោះចូល ខ្លះទុកខ្លះ ហើយច្របល់ឲ្យសព្វចូលគ្នាល្អ
- យកក្តាមស្រែដេលលាងទឹករួចមកដាក់ចូលខ្ទះឲ្យមានរបៀប
- រួចចាក់ទឹកខ្ទិះដែលនៅសល់នោះចូលឲ្យអស់ រំងាស់ទុកចោលរហូតដល់ឆ្អិនល្អ



- ក្រោយពីរំងាស់ឲ្យចូលជាតិ ស្ងួតទឹកខ្ទិះចូលទៅក្នុងសាច់ក្តាមអស់ហើយ ត្រូវចាក់ទឹកខ្ទះដើមចូល
  ទាំងអស់ រំងាស់ទុកចោល 2ទៅ3នាទីទៀត ដើម្បីឲ្យចូលជាតិ
- រួចរាល់ហើយអាចដួសដាក់ចានពិសាជាមួយបាយ យ៉ាងឆ្ងាញ់ពិសាជួបជុំគ្រួសារ ៕


Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.