អ្នក​​កំពុង​ខ្វះ​ជាតិ​​ទឹក​​ធ្ងន់ធ្ងរ​ក្នុងរាងកាយ ដោយបង្ហាញសញ្ញាទាំង 9 នេះ

ទឹក ​គឺ​ជា​​រូបធាតុ​ដ៏​សំខាន់​ដែល​រាងកាយ​មនុស្ស​​គ្រប់​​គ្នា​មិន​អាច​ខ្វះ​បាន​​ ដូច្នេះ​ហើយ​ទើប​អ្នក​​​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​ ដើម្បី​ឲ្យ​រាងកាយ​មាន​ជាតិ​ទឹក​ទៅ​បំពេញ​សរីរាង្គ​ផ្សេង​ទៀត ​។​​ ពេលខ្លះ​អ្នក​មមាញឹក​ពេក​ រហូត​​មិន​បាន​ចាប់​អារម្មណ៍​ពី​រឿង​​​នេះ ​​​។​ ​ផ្ទុយ​ពី​ការ​មិន​អើពើ​របស់​អ្នក​ ​ខាង​ក្រោម​នេះ​ជា​​អាការៈ​​ដែល​រាងកាយ​បង្ហាញ​ចេញ​ឲ្យ​​​ដឹង​ថា ​ខ្លួន​ប្រាណ​អ្នក​កំពុង​ត្រូវ​ការ​​ជាតិ​ទឹក​​​ខ្លាំង ​​៖​




១.​ លាប​​ម្សៅ​​ឫ​ឡេ​ផ្សេងៗ​មិន​ចូល​ស្បែក​​ ៖ ​
កង្វះ​​ជាតិ​ទឹក​ធ្វើ​​ឲ្យ​ស្បែក​អ្នក​ក្រៀម​​ គ្មាន​សំណើម​ ដូច្នេះ​​​អ្នក​និង​មាន​អារម្មណ៍​​ថា​ស្បែក​មុខ​អ្នក​មិន​ចូល​ជា​មួយ​ម្សៅ​ឫ​​ឡេ​លាប​ស្បែក​ទាល់​​តែ​សោះ​ ។​

អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^


២. បបូរ​មាត់​​ស្ងួត​ ប្រេះ​បែក និង​​ស្រេក​ទឹក​​ញឹកញាប់ ​៖ 
បបូរ​មាត់​​ប្រេះ​បែក ស្រេក​ទឹក​ខ្លាំង ព្រម​ទាំង​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ​​ អ្នក​ត្រូវ​​ចាប់​ផ្តើម​​ទម្លាប់​​​ផឹក​ទឹក​ភ្លាម ​​​។ ប៉ុន្តែ​​​​ប្រសិន​បើ​ បន្ទាប់​ពី​អ្នក​ផឹក​​ទឹក​មួយ​រយៈ​ធំ​ហើយ​ លទ្ធផល​នៅ​តែ​មិន​ប្រែប្រួល​អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​​ជា​បន្ទាន់​​ ។​


៣. ឧស្សាហ៍​ឈឺ​ក្បាល ៖ ​
ឈឺ​ក្បាល​ញឹកញាប់ ការ​​ផ្ចង់​ស្មារតី​​ធ្លាក់​ចុះ​ អារម្មណ៍​ឆេវឆាវ សុទ្ធ​តែ​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ទឹក ​។ ផឹក​ទឹក​គ្រប់​គ្រាប់​​​ពិត​ជា​អាច​បញ្ចៀស​ និង​ ព្យាបាល​​អាការៈ​ទាំង​នេះ​បាន​យ៉ាង​ល្អ​ ។​

៤. អស់​កម្លាំង​ល្ហិតល្ហៃ ​៖
​​​​រក​មូលហេតុ​​មិន​ឃើញ គេង​បាន​គ្រប់​គ្រាន់​ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ឆាប់​​ហត់ អស់​កម្លាំង​​ ងងុយគេង គ្រប់​ពេល​ទៀត​​​មែនទេ ? ​​នេះ​ក៏​ជា​​សញ្ញា​មួយ​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែរ ​។​


៥. ឡើង​ទម្ងន់មិន​ឈប់​ ៖ 
រាងកាយ​​​ដែល​ត្រូវការ​ជាតិ​ទឹក​បន្ថែម ផ្តល់​សញ្ញា​ឲ្យ​ខួរក្បាល​ ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ ដូច្នេះ​អ្នក​ក៏​ទទួល​ទាន​អាហារ​​​ច្រើន​ ដោយ​ការ​ពិត​អ្វី​ដែល​​​រាងកាយ​ត្រូវ​ការ​​ពិត​ប្រាកដ​ត្រឹម​តែ​ទឹក​​១ ឫ​ ២​កែវ​​ប៉ុណ្ណោះ​ ។​

៦. ទល់​​លាមក ​៖ 
ប្រពន្ធ​រំលាយ​​អាហារ​ត្រូវការ​ទឹក​គ្រាប់​គ្រាន់​ដើម្បី​សម្រួល​ដំណើរការ​ ដូច្នេះ​បើ​អ្នក​ផ្តល់​ទឹក​មិន​គ្រប់​គ្រាន់​ទេ​ បញ្ហា​ទល់​​លាមក​ និង ​កើត​ឡើង​ចំពោះ​អ្នក​ជា​មិន​ខាន​ ។​

៧. ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ៖ 
ញ៉ាំ​ទឹក​​ច្រើន​ធ្វើ​ឲ្យ​អ្នក​ឧស្សាហ៍​ចូល​បន្ទប់​ទឹក​មែន ប៉ុន្តែ​គុណ​សម្បត្តិ​របស់​វា ​គឺ​វា​ជួយ​លាង​សម្អាត​​បង្ហូរ​ទឹក​នោម​របស់​អ្នក​​ ។ ដូច្នេះ​បើ​អ្នក​មិន​សូវ​នោម​ទេ​ មេរោគ​ទាំង​នោះ ​​និង ​ប្រមូល​​ផ្តុំ​គ្នា​ បង្ក​ជា​ជំងឺ​ផ្សេងៗ​ដូចជា​នោម​ទាស់​​ជាដើម​ ។​


៨. ឆាប់​ខឹង និង​មួម៉ៅ ​៖
ប្រសិន​បើ​អ្នក​​មាន​អារម្មណ៍​​ឆាប់​ខឹង និង ​ពិបាក​ប្រមូល​អារម្មណ៍​ដោយ​មិន​ដឹង​មូលហេតុ​ អ្នក​គួរតែ​​ទៅ​រក​ទឹក ​១ ​ឫ​ ២​កែវ​ផឹក​ដើម្បី​សម្រួល​​អារម្មណ៍​​ឡើង​វិញ​ ។​


៩. រមួល​​ក្រពើ ​៖ 
អ្នក​ប្រហែល​​​ជា​ទៅ​រក​ការ​ព្យាបាល​ដោយ​ការ​​ម៉ាស្សា ប៉ុន្តែ​អ្វី​ដែល​​​រាងកាយ​ត្រូវការ​សាមញ្ញ​បំផុត​នោះ​គឺ​ជាតិ​ទឹក​​បន្ថែម​ទៅ​វិញ​ទេ​។

​សុខភាព​ គឺ​ជា​បញ្ហា​ចម្បង​ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ ទោះ​បី​រវល់​បែប​​ណា​ក៏​ដោយ ​។ ប្រសិន​បើ​អ្នក​មាន​អាការៈ​ណា​មួយ​​ខាងលើ​ អ្នក​គប្បី​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​មក​​ឧស្សាហ៍​ផឹក​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់​​វិញ ដើម្បី​​​ជៀសវាង​ផល​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ​ដោយសារ​បញ្ហា​កង្វះ​ជាតិ​ទឹក​ ៕


Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.