អត្ថប្រយោជន៍ផ្លែម្នាស់

ម្នាស់ជាប្រភេទផ្លែឈើដែលសំបូរជាតិអាស៊ីតច្រើន ដែលជាទូទៅហាមអ្នកកើតជំងឺក្រពះ និង
មាតាដែលចាប់ផ្តើមមានទង្ងន់នូវឆមាសទីមួយ មិនអាចញុំាផ្លែម្នាស់បានទេ តែពេលនេះ
My Favorite Food នឹង យកអត្ថប្រយោជន៍នៃផ្លែម្នាស់វិញម្តង ។





សុខភាពភ្នែក
វត្តមានសារធាតុ Beta-Carotene ដែលមាននៅក្នុងផ្លែម្នាស់អាចជួយផ្តល់ភាពច្បាស់ដល់ភ្នែក ។

ការពារការខូចខាតរ៉ាឌីកាល់សេរី
សារធាតុប្រយុទ្ធប្រឆាំងអុកស៊ីតកម្មទាំងនេះអាចជួយការពារអ្នកពីជំងឺមួយចំនួនដូចជា ជំងឺរលាកសន្លាក់ ក្រិនរឹងសរសៃឈាម ជំងឺបេះដូង ជំងឺមហារីកទូទៅ ។



អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^



ស្បែករបស់អ្នកក្មេងជាងវ័យ
ផ្លែម្នាស់បានផ្តល់នូវការសំយោគស្រទាប់កូឡាជេនក្នុងរាងកាយរបស់អ្នក ។ វត្តមាននៃអាស៊ីតអាមីណូ និង វីតាមីន C នៅក្នុងផ្លែម្នាស់អាចត្រូវបានធានានូវកោសិកា និង ជាលិកាដែលខូច ហើយត្រូវបានជួសជុលឡើងវិញបានយ៉ាងឆាប់រហ័ស ។

ប្រឆាំងការរលាកស្បែកក្បាល
   ទទួលទានម្នាស់ជារៀងរាល់ថ្ងៃអាចការពារបញ្ហារលាកដែលប៉ះពាល់ដល់ស្បែកក្បាលជម្ងឺខ្វះទឹកសន្លាក់ និង ជម្ងឺហឺត
ជាដើម ។ ពិសេសនេះទៅទៀតនោះវាផ្តល់ជូននូវការសង្រ្គោះពីការឆ្លងមេរោគចំពោះស្បែកក្បាល និង ការពារការជ្រុះសក់ថែទៀតផង ។

ការពារការជ្រុះសក់
វីតាមីន C ជាកត្តាសំខាន់មួយដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និង មានអនុភាពដែលអាចប្រឆាំង នឹង ការខូចខាត រ៉ាឌីកាល់សេរីជាជំនួយក្នុងការ ការពារការជ្រុះសក់ ។


ធ្វើឲ្យឆ្អឹងរឹងមាំ
ផ្លែម្នាស់សម្បូរបែបទៅដោយសារធាតុម៉ាញេស្យូមដែលអាចជួយពង្រឹងឆ្អឹងរបស់អ្នកឲ្យរឹងមាំបានល្អ ។

ព្យាបាលមុន
ផ្លែម្នាស់សម្បូរទៅដោយជាតិវីតាមីន C វត្តមាននៃជាតិវីតាមីន C នៅក្នុងផ្លែឈើប្រភេទនេះមានទៅដល់ 78,9ក្រាម ដែលអាចព្យបាលមុន និង បញ្ហាស្បែកដែលរលាកដោយបញ្ហាផ្សេងៗបានទៀតផង ។



សក់ដុះបានក្រាស់ល្អ
អង់ស៊ីមដែលមានចវត្តមាននៅក្នុងផ្លែឈើប្រភេទនេះ ជួយពង្រឹងនៃការលូតលាស់ឬសនៃសក់ និង បង្កើនភាពរលោងនៅលើសក់ដែលធ្វើឲ្យសក់អាចបត់បែនបានល្អ ។

ធ្វើឲ្យអញ្ចាញធ្មេញរឹងមាំ
ការទទួលទានម្នាស់បានផ្តល់ផលប្រយោជន៍ក្នុងការពង្រឹងអញ្ចាញធ្មេញរបស់អ្នកព្រមទាំងរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ និង រឹងមាំ ។

ទប់ទល់ភាពត្រជាក់
ផ្លែម្នាស់ គឺសម្បូរទៅដោយវីតាមីន C ដែលអាចប្រយុទ្ធប្រឆាំង នឹង ការឆ្លងមេរោគ ។ ការញុំាផ្លែម្នាស់ជាមួយថ្នាំតាមវេជ្ជបញ្ជាអាចជួយព្យាបាលជំងឺផ្តាសាយ និង ក្អកយ៉ាងមានប្រសិទ្ធភាព ៕



Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.