ពេលបច្ចុប្បន្ន ស៊ុបម្រះកំពុងពេញនិយមជាខ្លាំង ព្រោះអ្នកដែលចូលចិត្តញុំាតែងតែនិយាយថា ស៊ុបម្រះ គឺល្អណាស់សំរាប់សុខភាព វាធ្វើឲ្យត្រជាក់ក្នុង ។
គ្រឿងផ្សំធ្វើទឹកស៊ុប :
- ឆ្អឹងមាន់ឆៅ 2គីឡូក្រាម
- ខ្ទឹមបារាំង 1មើម
- ទឹកធម្មតា 6លីត្រ
- ទឹកត្រី 1ស្លាបព្រាបាយ
- ស្ករស 1ចឹប
- អំបិល 1ចឹប
- ម៉្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
- ដើមឃិនឆាយធំ 20ក្រាម
- ដើមខ្ទឹមខ្យល់ 20ក្រាម
គ្រឿងផ្សំ :
- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4លីត្រ
- បង្គាស្រស់ 300ក្រាម
- មឹកស្រស់ 300ក្រាម
- សាច់គោស្រស់ 500ក្រាម
- ព្រុយត្រីឆ្លាម 400ក្រាម
- ក្តាមសមុទ្រស្រស់ 500ក្រាម
- ប្រហិតមូល 200ក្រាម
- ម្រះខ្ចី 300ក្រាម
- ពពុះសណ្តែក 200ក្រាម
- ជីរណា ( ដាក់ក៏បាន អត់ដាក់ក៏បាន )
- ផ្សិតម្ជុលមាស 100ក្រាម
- ជីរវ៉ាន់ស៊ុយ មួយដុំតូច
- មីកញ្ចប់តូច 1 ឬ 2កញ្ចប់តាមចំនូលចិត្ត
- មីសួ 1កញ្ចប់
វិធីធ្វើ :
- ទឹកត្រី 2ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រាំ 1ស្លាបព្រាកាហ្វេ
- ខ្ទឹមក្រហមចិញ្រាំ 1ស្លាបព្រាបាយ
- ម្ទេសហឹរ 1ស្លាបព្រាបាយ
- ស្ករស 6ស្លាបព្រាបាយ
- អំបិល 1ចឹប
- ប៊ីចេង ( ដាក់ក៏បានមិនបាច់ដាក់ក៏បាន )
- ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml
- ជីរវ៉ាន់ស៊ុយចិញ្រ្ចាំ 1ចឹប
- ទឹកម្ទេសផ្អែមរបស់ថៃ ( Thai Sweet Chili Sauce ) 1ស្លាបព្រាបាយ
វិធីធ្វើ :
- មុនដំបូងលោកអ្នកត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិន
ក្រឡុកចូលគ្នាភ្លក្សមើលថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន ។
- បន្ទាប់មកយកឆ្អឹងមាន់មករម្ងាស់ធ្វើជាទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់
បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន : ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្ស៉ៅស៊ុបរ៉ូតឌី ឬ
ខ្នរ ស្ករស អំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រមាស់ចោល 2ម៉ោង
សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល 3លីត្រ ។
- ក្រោយមកលោកអ្នកត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅលើចង្រ្កានភ្លើង នៅពេលដែលទឹកស៊ុបនោះ
ពុះកញ្រ្ជោល ត្រូវដាក់បន្លែរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។
- ចុងក្រោយបង្អស់ ពេលដែលទឹកស៊ុបពុះចូលជាតិបន្លែសាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មី
ចូល ទទួលទានជ្រលក់ជាមួយទឹកត្រីកោះកុង ៕
No comments:
Post a Comment