មឹកអាំងពិសេស និង មឹកអាំងញាត់ស្នូល


១. វិធីធ្វើមឹកអាំងពិសេស





គ្រឿងផ្សំ :
- មឹក
- ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ( ហាន់តូចៗ )
- ទឹកម្ទេស 
- ម្ទេស ខ្ទឹមក្រហម ខ្ទឹមស បុកឲ្យម៉ត់
- ក្រូចឆ្មារ
- ខ្ញី
- ម៉្សៅស៊ុប អំបិល ទឹកត្រី និង ស្ករត្នោត 

អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^

វិធីធ្វើ :
- ដំបូងត្រូវយកមឹកទៅលាងឲ្យជ្រះរំអិល រួចដកឆ្អឹង នឹង សំអាតពោះវាឲ្យស្អាត
- យកខ្ទឹមស ខ្ទឹមក្រហម ខ្ញី និង ម្ទេសបុកឲ្យម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយមឹក
- រួចដាក់ ម៉្សៅស៊ុប អំបិល ទឹកត្រី និង​ ស្ករត្នោត ឲ្យចូលជាតិជាមួយសាច់មឹក ដោយផ្អាប់វាទុកកន្លះម៉ោងបន្ទាប់មកយកទៅដោតចង្កាក់ អាំងដោយភ្លើងតិចៗ ឲ្យវាឆ្អិនល្មម រួចជាការស្រេច ។

វិធីធ្វើទឹកជ្រលក់ :
- យកទឹកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ ទឹកត្រី ម៉្សៅស៊ុប ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម និង ម្ទេស លាយចូលគ្នាឲ្យសព្វ រួចភ្លក់មើលឲ្យល្មមឲ្យមានរសជាតិជូរអែម ហើយហឹរបន្តិចរួចជាការស្រេច ៕


២. វិធីមឹកអាំងញាត់ស្នូល


គ្រឿងផ្សំ : 
- មឹកធំៗ 3ទៅ 5ក្បាល
- ស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
- ទឹកសីុអ៊ីវ 1ទៅ 2ស្លាបព្រាបាយ
- ប្រេងខ្យង 1ស្លាបព្រាបាយ
- ស្ករស 1ស្លាបព្រាកាហ្វេ
- សាច់ជ្រូកចិញ្រ្ចាំ 1ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
- ខ្ទឹមបារាំងចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ការ៉ុតចិញ្ច្រាំ 1ស្លាបព្រាបាយ
- ម្ទេសហាវ៉ៃពណ៌ក្រហមចិញ្រ្ចាំ 1ស្លាបព្រាបាយ
- ម្រេចម៉ត់កន្លះស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមកាត់ខ្លីៗ 1ស្លាបព្រាកាហ្វេ
- ប្រេងឆា 1ស្លាបព្រាកាហ្វេ

វិធីធ្វើ :
- ដាំខ្ទះឆាសាច់ជ្រូកចិញ្រ្ចាំ ខ្ទឹមបារាំង ស្លឹកជីវ៉ាន់ស៊ុយ ខ្ទឹមស ទឹកសីុអ៊ីវ ស្ករ ប្រេងខ្យង ម្ទេសហាវ៉ៃ ម្រេចម៉ត់ និង ការ៉ុត ឆាផ្សំចូលគ្នាឲ្យបានរសជាតិតាមចំណង់ចំណូលចិត្ត ទើបយកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អរួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឲ្យឆ្លាយស្នូលចេញមកក្រៅ ។
- បន្ទាប់មកយកវាទៅអាំងឲ្យឆ្អិន សឹមលើកដាក់ចាន និង ហាន់ជាចំណិតៗ លោកអ្នកគួរតុបតែងឲ្យស្អាត ដោយប្រើជីវ៉ាន់ស៊ុយ និង ស្លឹកខ្ទឹម ។

ទទួលទានជាមួយទឹកប៉េងប៉ោះ ឬ ទឹកត្រីកោះកុង និង បាយសក្តៅ ៗ អាចញុំាជាមួយស្រាបៀរក៏បាន រឹតតែឆ្ងាញ់ពិសា ៕ 
Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.