ដោយឡែកនៅប្រទេសចិន បូករួមទាំងទីក្រុងហុងកុងនិងតៃវ៉ាន់ផងនោះ បង្អែមធ្វើពីផ្សិតត្រចៀកកណ្ដុរសគឺទទួលបានការពេញនិយមណាស់ ជាពិសេសគេច្រើនចម្អិនជាមួយផ្លែពុទ្រាក្រហម និងគ្រាប់ឈូកសម្រាប់ញ៉ាំលាងមាត់ ។
ផ្សិតត្រចៀកកណ្ដុរស ត្រូវបានគេនិយមប្រើជាគ្រឿងផ្សំសម្រាប់ទទួលទានស៊ុបស៊ូគី នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែយើងកម្រឃើញអ្នកណាយកផ្សិតនេះមកចម្អិនជាបង្អែមណាស់។
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^
គ្រឿងផ្សំសម្រាប់បង្អែមនេះគឺសាមញ្ញបំផុតដោយយើងត្រូវការតែ ផ្សិតត្រចៀកកណ្ដុរស គ្រាប់ឈូក ផ្លែពុទ្រាក្រហមក្រៀម និងស្ករក្រហម។
វិធីចម្អិននោះក៏មិនពិបាកដែរ ដោយដំបូងត្រូវយកត្រចៀកកណ្ដុរស ផ្លែពុទ្រាក្រហម និងគ្រាប់ឈូកត្រាំទឹក៣ម៉ោង។ បន្ទាប់មក យកកាំបិតកាត់ផ្សិតត្រចៀកកណ្ដុរជាដុំតូចៗល្មម ហើយស្រុសទឹកក្ដៅមួយសន្ទុះ សឹមដួសស្រង់វាត្រាំក្នុងទឹកកក និងទុកមួយអន្លើសិន។
បន្ទាប់មកត្រូវដាំទឹកស្ករឲ្យពុះ រួចដាក់គ្រាប់ឈូក ផ្លែពុទ្រាក្រហម និងផ្សិតត្រចៀកកណ្ដុរសនោះចូល។រម្ងាស់វាឲ្យបាន២០នាទីរួចសឹមទុកឲ្យត្រជាក់បន្តិច នោះលោកអ្នកនឹងអាចដួសទទួលទានបាន។ ដោយឡែកសម្រាប់អ្នកដែលនិយមញ៉ាំបង្អែមបែបត្រជាក់ គេក៏អាចដាក់ក្លាសេស្សក្នុងទូទឹកកក ឬបន្ថែមដុំទឹកកកតូចៗចូលក៏បាន ៕
របៀបធ្វើ បង្អែមបបរចាដូវ
គ្រឿងផ្សំ :
– សណ្តែក ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម
– អំបិល ១ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម
វិធីធ្វើ :
១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចូលដាំឲ្យផុស
២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យ
អង្ករឆ្អិន
៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសប់រហូតដល់ឆ្អិន លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះនៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរសជាតិឆ្ងាញ់ ៕
No comments:
Post a Comment