របៀបធ្វើនំគ្រក់ និង វិធីធ្វើទឹកត្រីជ្រលក់

   ស្រទាប់​ខាងលើ​ពណ៌ ក្រហម​ជើង​អង្ក្រង ស្រួយស្រិប​លាយ​ក្លិន​ឈ្ងុយតិចៗ លុះដល់​ពេល​ទំពា​ផុតពី​ស្រួយ​ក៏​ចូលដល់​សាច់​ក្នុង​ដែល​ទន់​ហើយ​ក្តៅ ពិតជា​ត្រូវ​គ្នា​ណាស់​ជាមួយនឹង​បន្លែស្រស់ថ្មីៗ បន្ថែម​រសជាតិ​ឱ្យ​ពេញ​បរិបូរ​ដោយ​ទឹកជ្រលក់ ឬ​ភាគច្រើន​ហៅថា​ទឹកត្រី​របស់​វា​នោះ សូម​ធានាថា បើ​មិនទាន់​ពេញ​ពោះ​ទេនោះ លោកអ្នក​ពិតជា​មិន​ព្រម​ឈប់​ពាក់កណ្តាល​ទី​ជាដាច់ខាត​ហើយ។ នំគ្រក់​គ្រាន់តែ​ជា​នំ​មួយ​ប្រភេទ​ដែល​មិនមាន​ជាតិ​សាច់ ធ្វើ​ពី​ម្សៅខ្សាយ និង​គ្រឿងផ្សំ​បន្តិចបន្តួច​តែប៉ុណ្ណោះ តែបើ​លោកអ្នក​នឹក​ចង់​សាកល្បង​ធ្វើ​ដោយ​ខ្លួនឯង​នោះ​ក៏​មិនមាន​អ្វី​ពិបាក ដែរ ។



អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^




គ្រឿងផ្សំរួមមាន :

– អង្ករខ្សាយ (ត្រាំ​ឱ្យ​រីក)
– ខ្ទិះដូង
– ស្លឹក​ខ្ទឹម
– ស្លឹក​ខ្ទឹម
– ខ្ទឹមស
– ទឹក​ឆ្អិន
– ក្រូចឆ្មារ
– ម្សៅ​ស៊ុប
– បាយកក
– ពងមាន់
– ប្រេងឆា ឬ​ដុំ​ខ្លាញ់ជ្រូក
– ទឹកត្រី
– ស្ករស
– ម្ទេស

– អំបិល


របៀប​ធ្វើ :

១. កិន​ម្សៅខ្សាយ​ដែល​ត្រាំ​រួច​នោះ ជាមួយនឹង​បាយកក​មួយ​ដុំ (ជួយ​ឱ្យ​នំ​ទន់​ល្អ)។
២. រួច​លាយ​ជាមួយ​ខ្ទិះដូង (បើ​វា​គោក​អ្នក​អាច​ថែម​ទឹក​បន្តិច​បាន) តែ​គួរ​មើល​កុំឱ្យ​រាវ​ពេក។
៣. បន្ទាប់មក​ថែម​អំបិល​បន្តិច ហើយ​ត្រូវដាក់​ពងមាន់​ចូល​ផង ដើម្បីឱ្យ​នំ​ឈ្ងុយ​ល្អ។

៤. ចំណែក​ស្លឹក​ខ្ទឹម​វិញ​ត្រូវ​ហាន់​ឱ្យ​ខ្លី រួច​ដាក់ចូល​ទៅក្នុង​ម្សៅ​ជាការ​ស្រេច។



វិធី​ចម្អិន :

យក​អំបែង​មក​ដា​ក់លើ​ភ្លើង​ឱ្យ​ក្តៅ​ល្អ រួច​លាប​ប្រេងឆា ឬ​ដុំ​ខ្លាញ់​នៅតាម​ប្រអប់នីមួយៗ រួច​សឹម​ចាក់​ម្សៅ​ចូល (គួរ​កូរ​ម្សៅ​សិន​មុនពេល​ដួស​ចាក់ ចៀសវាង​មានតែ​ទឹក ឯ​ម្សៅ​កក​នៅ​ខាងក្រោម) ។


វិធី​ធ្វើ​ទឹកជ្រលក់ :

បកសម្បកខ្ទឹមស​ចេញ ហើយ​បុក​ឱ្យ​ម៉ដ្ឋ ដាក់​ស្ករស អំបិល ម្សៅ​ស៊ុប ទឹកក្រូច​ឆ្មារ ទឹកត្រី និង​ទឹក​ឆ្អិន​ចូលគ្នា រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ។ បន្ទាប់មក​ភ្លក្សមើល​តាម​ការចូល​ចិត្ត ប៉ុន្តែ​មិនត្រូវ​ឱ្យមាន​រសជាតិ​ប្រៃ​ពេក​នោះទេ ព្រោះ​ទឹកជ្រលក់​នំ​នេះ​គេ​ច្រើន​ធ្វើ​រាង​សាប​បន្តិច។ លុះ​ពេល​បរិភោគ​អ្នក​គ្រាន់តែ​បន្ថែម​ខ្ទិះដូង និង​ម្ទេស​ទៅក្នុង​ទឹកត្រី​ជាការ​ស្រេច។ ជា​ចុងក្រោយ​កុំ​ភ្លេច​ផ្ទាប់​ជាមួយបន្លែស្រស់ៗផង​ណា៎ នោះ​នឹង​ជួយ​ឱ្យ​កាន់តែ​ឆ្ងាញ់​មាត់​ថែមទៀត​មិន​ខាន៕



Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.