វិធីធ្វើបង្អែមបបរសណ្តែកស(ចាដូវ) និង វិធីធ្វើបង្អែម​ផ្សិត​ត្រចៀក​កណ្ដុរស​លាយ​ពុទ្រាក្រហម​គ្រាប់ឈូក

ដោយ​ឡែក​នៅ​ប្រទេស​ចិន បូករួម​ទាំង​ទីក្រុង​ហុងកុង​និង​តៃវ៉ាន់​ផង​នោះ បង្អែម​ធ្វើ​ពី​ផ្សិត​ត្រចៀក​កណ្ដុរស​គឺ​ទទួល​បាន​ការ​ពេញនិយម​ណាស់ ជា​ពិសេស​គេ​ច្រើន​ចម្អិន​ជាមួយ​ផ្លែ​ពុទ្រាក្រហម និង​គ្រាប់ឈូក​សម្រាប់​ញ៉ាំ​លាង​មាត់ ។



ផ្សិត​ត្រចៀក​កណ្ដុរស ត្រូវ​បាន​គេ​និយម​ប្រើ​ជា​គ្រឿង​ផ្សំ​សម្រាប់​ទទួលទាន​ស៊ុប​ស៊ូគី នៅ​តាម​បណ្ដា​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​យើង​កម្រ​ឃើញ​អ្នក​ណា​យក​ផ្សិត​នេះ​មក​ចម្អិន​ជា​បង្អែម​ណាស់។


អានរួច សូមជួយចែករំលែកបន្ត ដើម្បីផ្តល់ចំណេះដឹងល្អៗដល់អ្នកផ្សេងបានដឹង បានយល់ដូចអ្នកទាំងអស់គ្នាផងណា៎ !
សូមអរគុណសំរាប់ការចូលអាន និង ជួយចែកចាយបន្ត នេះជាកំលាំងចិត្តឲ្យពួកយើងមានទឹកចិត្តខំស្រាវជ្រាវបន្ថែម ^^

វា​ត្រូវ​បាន​ប្រជាជន​ចិន​អះអាង​ថា មាន​គុណប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ដោយសារ​តែ​ផ្សិត​ត្រចៀក​កណ្ដុរស​វា​ល្អ​ចំពោះ​សុខភាព​ស្បែក និង​ក្រពះ។ រីឯ​ផ្លែ​ពុទ្រាក្រហម​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេង​ៗ​នោះ ត្រូវ​បាន​ប្រជាជន​ចិន​ឲ្យ​ឈ្មោះ​ថា​ជា​ផល្លា​ដែល​ធ្វើ​ឲ្យ​សាច់​ចាំ ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​សម្រស់​ជ្រីវជ្រួញ​ទៅ​តាម​វ័យ​ជ្រេ​នោះ​ទេ។​ចំណែកឯ​គ្រាប់ឈូក​ក៏​ត្រូវ​បាន​គេ​ជឿ​ថា អាច​ជួយ​ការពារ​ការ​វិវត្ដ​នៃ​ស្បែក ជំនួយ​ដល់​បេះដូង និង​សម្អាត​តម្រង​នោម​ផង​ដែរ។

គ្រឿង​ផ្សំ​សម្រាប់​បង្អែម​នេះ​គឺ​សាមញ្ញ​បំផុត​ដោយ​យើង​ត្រូវ​ការ​តែ ផ្សិត​ត្រចៀក​កណ្ដុរស គ្រាប់ឈូក ផ្លែ​ពុទ្រាក្រហម​ក្រៀម និង​ស្ករក្រហម។

វិធី​ចម្អិន​នោះ​ក៏​មិន​ពិបាក​ដែរ ដោយ​ដំបូង​ត្រូវ​យក​ត្រចៀក​កណ្ដុរស ផ្លែ​ពុទ្រាក្រហម និង​គ្រាប់ឈូក​ត្រាំទឹក​៣​ម៉ោង។ បន្ទាប់​មក យក​កាំបិត​កាត់​ផ្សិត​ត្រចៀក​កណ្ដុរ​ជា​ដុំ​តូច​ៗ​ល្មម ហើយ​ស្រុស​ទឹកក្ដៅ​មួយ​សន្ទុះ សឹម​ដួស​ស្រង់​វា​ត្រាំ​ក្នុង​ទឹកកក និង​ទុក​មួយ​អន្លើ​សិន។


បន្ទាប់​មក​ត្រូវ​ដាំ​ទឹកស្ករ​ឲ្យ​ពុះ រួច​ដាក់​គ្រាប់ឈូក ផ្លែ​ពុទ្រាក្រហម និង​ផ្សិត​ត្រចៀក​កណ្ដុរស​នោះ​ចូល។​រម្ងាស់​វា​ឲ្យ​បាន​២០​នាទី​រួច​សឹម​ទុក​ឲ្យ​ត្រជាក់​បន្តិច នោះ​លោក​អ្នក​នឹង​អាច​ដួស​ទទួលទាន​បាន។ ដោយ​ឡែក​សម្រាប់​អ្នក​ដែល​និយម​ញ៉ាំ​បង្អែម​បែប​ត្រជាក់ គេ​ក៏​អាច​ដាក់​ក្លាសេស្ស​ក្នុង​ទូទឹកកក ឬ​បន្ថែម​ដុំ​ទឹកកក​តូច​ៗ​ចូល​ក៏​បាន​ ៕

របៀបធ្វើ បង្អែមបបរចាដូវ

គ្រឿងផ្សំ :

– សណ្តែក ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម
– អំបិល ១ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម

វិធីធ្វើ :

១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចូលដាំឲ្យផុស

២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យ
អង្ករឆ្អិន

៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសប់រហូតដល់ឆ្អិន លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះនៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរសជាតិឆ្ងាញ់ ៕



Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.