អត្ថប្រយោជន៍របស់ផ្លែប័រដែលគ្រប់គ្នាពុំធ្លាប់បានដឹង

ការសិក្សាជាច្រើនបានបង្ហាញថាវាមានឥទ្ឋិពលដ៏មានប្រសិទ្ធភាពលើសុខភាពរាងកាយរបស់យើង ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពចំនួន 7 របស់ផ្លែប័រដែលត្រូវបានគាំទ្រដោយការស្រាវជ្រាវវិទ្យាសាស្រ្ត ។


1-ផ្លែប័រ :
ជួយក្នុងការព្យាបាលជំងឺភ្លេចភ្លាំង និង ជំរុញឱ្យខួរក្បាលមានសុខភាពល្អ ព្រោះវាផ្ទុកនូវសារធាតុ
ចិញ្ចឹម និងវីតាមីនជាច្រើនដូចជា វីតាមីន A, វីតាមីន B, វីតាមីន C, វីតាមីន E និងវីតាមីន K ហើយមាន សារធាតុទង់ដែង ម៉ាញ៉េស្យូម សារធាតុដែក ជាតិសរសៃរ ប៉ូតាស្សូម ផូស្វ័រ ជាដើម ។ សារធាតុចិញ្ចឹម និងវីតាមីនទាំងនោះគឺ មានតួនាទីយ៉ាងសំខាន់ សម្រាប់ថែរក្សាសុខភាព របស់មនុស្សគ្រប់រូប។ ជួយជំរុញឱ្យសុខភាពខួរក្បាលល្អប្រសើរ ដោយសារតែក្នុងផ្លែប័រមានផ្ទុកសារធាតុ Omega 3 Fatty Acids ខ្ពស់ ដែលសារធាតុនេះ វាជួយតាមរយៈការកើន ឡើងនៃការផ្គត់ផ្គង់ឈាម ទៅកាន់ស្រោមខួរក្បាល ដែលជួយទៅដល់ការគិតពិចារណា ការធ្វើអ្វីមួយ និងគំរោង ផែនការ ដែលអ្នកគិតចង់ធ្វើ ឱ្យកាន់តែប្រសើរឡើង។ វីតាមីន E មានតួនាទីពិនិត្យព្យាបាល ការពារ ជំងឺជរាភ្លេចភ្លាំង ដែលកំពុងតែមាន និងកំពុងតែកើនឡើង។ វាអាចព្យាបាលនិងកាត់បន្ថយបានតាមរយៈការទទួលទានផ្លែប័រជាប្រចាំ រាល់ថ្ងៃ។

2-ផ្លែប័រ ផ្តល់អោយបេះដូងកាន់តែមានសុខភាពល្អ 
 សារធាតុ Beta-sitosterol ជួយថែរក្សាកម្រិតកូឡេស្តេរ៉លអោយមានសុខភាពល្អ។ ការទទួលទានផ្លែប័រប្រហែលជាអាចជម្រុញអោយសារធាតុ Antiatherogenic របស់កូឡេស្តេរ៉លល្អ សម្រាប់ជួយការពារបេះដូងពីជំងឺត្បៀតសរសៃឈាម ។ នៅក្នុងផ្លែប័រ ជាតិប៉ូតាស្យូម អាចជួយបង្ការជំងឺលើសសម្ពាធឈាមផងដែរ ព្រោះប៉ូតាស្យូម គឺជាសារធាតុពង្រីកសរសៃឈាម បន្ធូរសម្ពាធក្នុងចរន្តឈាម និងសរសៃឈាមអាក់ទែ ដូច្នេះវាអាចកាត់បន្ថយការកើតមានជាកំណកឈាម គាំងបេះដូង និងដាច់សសៃឈាមខួរក្បាលទៀតផង។


3-អាស៊ីតខ្លាញ់ (Fatty Acids) ជួយផ្តល់សំណើមដល់ស្បែកមុខ និងសារធាតុប្រឆាំងអុកស៊ីតកម្ម(antioxidants) ជាច្រើនដូចជាបេតាការ៉ូទីន(beta-carotene) វីតាមីន C និងវីតាមីនE ដើម្បីការពារភាពជ្រីវជ្រួញ និងបន្ថយសញ្ញា ភាពចាស់ដល់ស្បែក។ សារធាតុអាស៊ីត (Oleic Acid) និងអាស៊ីតខ្លាញ់ (Monounsaturated) ដែលមាននៅក្នុងផ្លែប័រ មានប្រយោជន៍ដល់ស្បែក រក្សាសំណើមនៅក្នុងស្រទាប់ស្បែក ធ្វើឱ្យស្បែកទន់និងមានសំណើម។ ជាតិខ្លាញ់ អូមេហ្គា 9 អាស៊ី Oleic ធ្វើឱ្យកោសិកាស្បែកខូច រស់ឡើងវិញនិងកាត់បន្ថយការឡើងក្រហមនិងរលាកលើផ្ទៃមុខ ផងដែរ។

4-ជាតិសរសៃ គឺជាសារធាតុចិញ្ចឹមផ្សេងទៀត
ដែលត្រូវបានគេរកឃើញក្នុងបរិមាណច្រើននៅក្នុងផ្លែប័រ ។ ជាតិ សរសៃគឺជាសារធាតុរុក្ខជាតិដែលមិនអាចបំបែកខ្លួនបានដែលអាចរួមចំណែកដល់ការសម្រកទម្ងន់ កាត់បន្ថយជាតិ ស្ករនៅក្នុងឈាមនិងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការថយចុះហានិភ័យនៃជំងឺជាច្រើន។

5-ផ្លែប័រ មានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមមាន Lutein និង Zeaxanthin ។ សារធាតុចិញ្ចឹមទាំងនេះគឺមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពភ្នែកនិងបន្ថយហានិភ័យនៃជំងឺភ្នែកនិងជំងឺភ្នែកឡើងបាយ។



6- ការសិក្សាមួយចំនួនបានបង្ហាញថាសារធាតុចិញ្ចឹម នៅក្នុង Avocado អាចមានអត្ថប្រយោជន៍ក្នុងការការពារជំងឺ មហារីកក្រពេញប្រូស្តាតនិងបន្ថយផលប៉ះពាល់នៃការព្យាបាលដោយសារធាតុគីមីនៅកោសិកាមួយចំនួន។

7-ផ្លែប័រ អាចជួយបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងបាន។
Share:

No comments:

Post a Comment


សូមចុច Like Page My Favorite Food

Translate

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.